កម្មវិធីទស្សនាចរ
ធម្មជាតិស្រុកបន្ទាយស្រី
បង្ហាញពីតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងស្រុកបន្ទាយស្រី រួមបញ្ចូលទាំងរុក្ខជាតិ និងសត្វ ដែលភ្ញៀវអាចទស្សនានៅមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរ(ACCB) និងសួនមេអំបៅមន្ទាយស្រី ក៏ដូចជាផ្តល់ឱកាសដល់ភ្ញៀវទៅទស្សនានៅសហគមន៍ព្រៃឈើព្រៃក្បាលទឹក។
បេះដូងស្រុកបន្ទាយស្រី
សំដៅលើដំណើរកំសាន្តជាធម្មតានៅក្នុងស្រុកបន្ទាយស្រី ដែលមានប្រាសាទបន្ទាយស្រី និងបន្ទាយសម្រែ ក៏ដូចជាកន្លែងផ្សេងទៀតដែលភ្ញៀវនិយម ដូចជា សារមន្ទីរមីនកម្ពុជា មជ្ឈមណ្ឌលមេអំបៅជាដើម។ ភ្ញៀវក៏មានឱកាសទទួលបាន បទពិសោធន៍ជាក់ស្តែងពីជីវិតនៅមូលដ្ឋានផងដែរ តាមរយៈការជិៈរទះគោ និង ការទស្សនាកសិដ្ឋាន។
ការរស់នៅស្រុកបន្ទាយស្រី
រៀបចំឡើងដើម្បីឲ្យភ្ញៀវបានដឹងពីរបៀបរស់នៅរបស់ប្រជាជននៅក្នុងស្រុកបន្ទាយស្រី ដែលជាសហគមន៍បុរាណជនបទមួយ ខុសពីក្រុងសៀមរាប។ ម្ហូបអាហារ គឺជាផ្នែកមួយសំខាន់នៅក្នុងកម្មវិធីទស្សនាចរនេះ រួមបញ្ចូលទាំងផលិតកម្មកសិកម្មនៅតាមកសិដ្ឋានក្នុងមូលដ្ឋាន និងការរៀបចំម្ហូបដោយមានការបង្រៀនធ្វើម្ហូបបែបខ្មែរ។
ការសិក្សាស្វែងយល់អំពីស្រុកបន្ទាយស្រី
នេះគឺជាកម្មវិធីទស្សនាចរបែបអប់រំសមស្របនឹងក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនទេសចរណ៍មានដំណើរកំសាន្តបែបអប់រំ និងក្រុមអ្នកសិក្សា/ស្រាវជ្រាវ ទាំងអន្តរជាតិ និងនៅភ្នំពេញ។ កម្មវិធីទស្សនាចរនេះផ្តោតលើការសិក្សារៀនសូត្រ និងការធ្វើសកម្មភាពផ្សេងៗជួយសហគមន៍