ព័ត៌មាន
-
ទំនាក់ទំនងសំខាន់នៅបន្ទាយស្រីOpen or Close
ព័ត៌មានទូទៅ
- EDOTA បន្ទាយស្រី: លោក ភួង សាវុន ទូរស័ព្ទ: +855 (0) 12 981932 / +855 (0) 69 358180
- អ៊ីម៉ែល: edotabanteaysrei@gmail.com
មធ្យោបាយដឹកជញ្ជូននៅក្នុងស្រុក
ទំនាក់ទំនងអ្នករៀបចំមធ្យោបាយធ្វើដំណើរនៅក្នុងស្រុកបន្ទាយស្រីដើម្បីរៀបចំម៉ូតូ រ៉ឺម៉ក(តុកតុក) ឬឡាន។ បើមិនដូច្នោះទេ ត្រូវនិយាយជាមួយម្ចាស់ផ្ទះស្នាក់ដើម្បីឲ្យរៀបចំមធ្យោបាយធ្វើដំណើរ។
- លោក សៀន សារឿន ទូស័ព្ទ: +855 (0) 97 9412832 / +855 (0) 86 595402
- លោក ប៊ុន ណារា ទូស័ព្ទ: +855 (0) 10 253106
- លោក ឧត្តម ទូស័ព្ទ: +855 (0) 70 340231
ចំការឈើហូបផ្លែ
- កសិដ្ឋានស្រកានាគរីករាយ ទូស័ព្ទ: +855 (0) 77 932294
- កសិដ្ឋានស្រកានាគធម្មជាតិ ទូស័ព្ទ: +855 (0) 12 618430 / +855 (0) 69 485575
- កសិដ្ឋានស្រកានាគ ពៅ ធារី ទូស័ព្ទ: (+855) 12 779 204
ផ្ទះស្នាក់លំដាប់ប៊ូទិក
- ផ្ទះស្នាក់ចក្រវាល ទូស័ព្ទ: +855 (0) 12 429950
- ផ្ទះវីលាបន្ទាយស្រី ទូស័ព្ទ: +855 (0) 88 9888409
ផ្ទះស្នាក់បែបសហគមន៍
- ផ្ទះស្នាក់បាយ័នញញឹម ទូស័ព្ទ: +855 (0) 97 9412832 / +855 (0) 86 595402
- ផ្ទះស្នាក់បៃតង ទូស័ព្ទ: +855 (0) 98 251375 / +855 (0) 12 630327
- ផ្ទះស្នាក់ត្បែង ទូស័ព្ទ: +855 (0) 92 966047 / +855 (0) 96 4710141
កន្លែងទស្សនា
- មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរ (ACCB; www.accb-cambodia.org)
- មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី (BBC; www.angkorbutterfly.com)
- សារៈមន្ទីរមីនកម្ពុជា (CLM; www.cambodialandminemuseum.org)
ភោជនីយដ្ឋាននៅក្នុងស្រុក
- ភោជនីយដ្ឋានបុរាណខ្មែរ ទូស័ព្ទ: +855 (0) 12 217266 / +855 (0) 88 6506006
- ភោជនីយដ្ឋានម្លប់ត្នោតអង្គរ ទូស័ព្ទ: +855 (0) 12 232205
- ភោជនីយដ្ឋានបុរីសុវណ្ណ ទូស័ព្ទ: +855 (0) 12 224115 / +855 (0) 12 842258
- អាហាដ្ឋានលក់នំបញ្ចុក ទូស័ព្ទ: +855 (0) 12 410770 / +855 (0) 17 262618
- ប៉ាវីស Café ទូស័ព្ទ: +855 (0) 87 217396 / +855 (0) 88 8830503
- ភោជនីយដ្ឋានរំចង់អង្គរ ទូស័ព្ទ: +855 (0) 12 766961 / +855 (0) 86 929396
- ភោជនីយដ្ឋានស្រីគូលែន ទូស័ព្ទ: +855 (0) 77 704131 / +855 (0) 67 555520
-
មធ្យោបាយធ្វើដំណើរទៅ និងនៅក្នុងស្រុកបន្ទាយស្រីOpen or Close
ប្រាសាទបន្ទាយស្រីមានចំងាយប្រមាណ៣២គីឡូម៉ែត្រពីក្រុងសៀមរាប។ តំបន់ដែលជាគោលដៅទេសចរណ៍ស្ថិតនៅឆ្ងាយពីក្រុង ចន្លោះពី ១៥គីឡូម៉ែត្រ (ត្រឹមភូមិព្រះដាក់) ទៅ ៥០គីឡូម៉ែត្រ (ដល់ក្បាលស្ពាន) ។ មានមធ្យោបាយធ្វើដំណើរជាច្រើនប្រភេទ សម្រាប់ ភ្ញៀវទេសចរណ៍។ សូមយកចិត្តទុកដាក់ចំពោះកក្តាអាកាសធាតុ ពេលធ្វើផែនការដំណើរកំសាន្ត ដោយសារកម្ពុជាមាន៣រដូវកាលផ្សេងៗពីគ្នា៖ រដូវរងា (វិច្ឆិកា-កុម្ភៈ) រដូវក្តៅ(មីនា-ឧសភា) និងរដូវភ្លៀងធ្លាក់(មិថុនា-តុលា)។ មធ្យោបាយធ្វើដំណើរមួយចំនួនមិនអាចប្រើការក្នុងរដូវភ្លៀងទេ។ សូមរង់ចាំថា កំដៅព្រះអាទិត្យតំបន់ត្រូពិកមានកំដៅខ្លាំងពេញមួយឆ្នាំ ដូចនេះត្រូវការពារពន្លឺ ជាពិសេសនៅពេលអ្នកជិះកង់ ឬម៉ូតូ។
ថ្មើរជើង
ស្រុកបន្ទាយស្រីឋិតនៅឆ្ងាយពីក្រុងដែលពិបាកបន្តិចចំពោះការជ្រើសរើសការធ្វើដំណើរដោយថ្មើរជើង ប៉ុន្តែពេលទៅដល់ស្រុក មានថ្មើរជើងកំសាន្តជាច្រើន ដូចជា ការដើរទស្សនាភូមិ និងតំបន់ជនបទ ដើម្បីស្វែងយល់ពីជីវិតរបស់ប្រជាជន ព្រមទាំងមានការដើរកំសាន្តតាមព្រៃភ្នំដែលជាទីកន្លែងសក្ការៈបូជា ដូចជា នៅក្បាលស្ពាន និងភ្នំគូលែន ជាដើម។
ការជិះកង់
អាចជិះកង់ទៅស្រុកបន្ទាយស្រីបាន សម្រាប់ដំណើរកម្សាន្តរយៈពេល១ថ្ងៃ ឬក៏ត្រូវស្នាក់នៅទីនោះពេលយប់។ ក្នុងក្រុងសៀមរាប មានកង់ជិះឡើងភ្នំទំនើបៗសម្រាប់ជួល ដូចជាកង់ដែលដើរដោយអាគុយប្រសិនបើអ្នកមានអារម្មណ៍ថាហត់ហើយមិនចង់ធាក់ដោយជើង។ ភ្ញៀវក៏អាចរកជួលកង់នៅតាមផ្ទះស្នាក់មួយចំនួនក្នុងស្រុកដែលជាជម្រើសងាយស្រួលចំពោះការកម្សាន្តតាមស្ថានភាពដែលខ្លួនចង់បាន។
ការជិះម៉ូតូ
ភ្ញៀវបរទេស មិនត្រូវបានអនុញ្ញាតិឲ្យជិះម៉ូតូនៅក្នុងក្រុងសៀមរាបនោះទេ ប៉ុន្តែអាចរកជួលម៉ូតូឌុបបានគ្រប់ ទីកន្លែង។ អ្នករត់ម៉ូតូឌុបភាគច្រើនមានចំណេះដឹង និងអាចរៀបរាប់ប្រាប់បានខ្លះៗអំពីប្រវត្តិប្រាសាទនៅក្នុងស្រុកបន្ទាយស្រី ដោយពួកគាត់មើលទៅដូចជាអ្នកមគ្គុទេស៍ក្រៅផ្លូវការម្នាក់។ ចំពោះម្ចាស់ផ្ទះស្នាក់ខ្លះ អាចផ្តល់ម៉ូតូមួយគ្រឿងដល់ភ្ញៀវសម្រាប់ការជិះកំសាន្តពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្នុងស្រុកបន្ទាយស្រី។
រ៉ឺម៉កកង់បី(តុក តុក)
រ៉ឺម៉កកង់បីគឺមានម៉ូតូមួយគ្រឿងដែលសណ្តោងកន្ទុយរ៉ឺម៉កពីក្រោយដែលអ្នកដំណើរច្រើនហៅថា តុក តុក ឬមួយចំនួនហៅយ៉ាងខ្លីថា រ៉ឺម៉ក។ វាជាប្រភេទយានជំនិះម្យ៉ាងដែលពេញនិយមសម្រាប់ការធ្វើដំណើរជា លក្ខណៈឯកជន ហើយអាចការពារពេលអាកាសធាតុមិនល្អ។ អ្នកបើកបររ៉ឺម៉កកង់បីមួយចំនួនក៏អាចជា អ្នកមគ្គុទេស៍ក្រៅផ្លូវការផងដែរ ហើយពួកគាត់ស្គាល់ទីតាំងច្បាស់។ មានអ្នករត់រ៉ឺម៉កកង់បីមួយចំនួនស្គាល់ស្រុកបន្ទាយស្រីច្បាស់លាស់ ហើយក៏ជាអ្នកបំរើការឱ្យផ្ទះស្នាក់ផងដែរ។
ឡានឯកជន
តាក់ស៊ី ឬឡានឯកជនអាចរកជួលបាននៅតាមផ្ទះសំណាក់ សណ្ឋាគារ និង ក្រុមហ៊ុទេសចរណ៍នានាក្នុងខេត្តសៀមរាប។ ទាំងនេះគឺជាជម្រើសដ៏ល្អសម្រាប់គ្រួសារ ឬភ្ញៀវដែលចង់បានការការពារនៅពេលអាកាសធាតុមិនល្អ។ ឡានឯកជនអាចប្រើប្រាស់ដើម្បីដឹកជញ្ជូនភ្ញៀវពីក្រុងសៀមរាបទៅស្រុកបន្ទាយស្រី ឬ ដឹកកំសាន្ត រយៈពេល ១ថ្ងៃ តាមគោលដៅទេសចរណ៍នានានៅក្នុងស្រុក។ ម្ចាស់ផ្ទះស្នាក់មានលទ្ធភាពរៀបចំឡានដើម្បីជិះកំសាន្តក្នុងតំបន់នោះបាន។
ឡានក្រុងធុនតូច
ឡានក្រុងធុនតូចគឺជាជម្រើសដ៏ល្អសម្រាប់គ្រួសារ ឬក៏ក្រុមភ្ញៀវដែលចង់ទស្សនាស្វែងយល់ពីស្រុកបន្ទាយស្រី។ ការប្រើប្រាសើឡានដែលមានចំនួនកៅអីអង្គុយរហូតដល់១០សម្រាប់ទស្សនាកន្លែងផ្សេងៗ គឺជា ជំរើសចំណាយដ៏មានប្រសិទ្ធភាព។ ផ្ទះសំណាក់ សណ្ឋាគារ និង ក្រុមហ៊ុទេសចរណ៍នានាក្នុងក្រុងសៀមរាប អាចជួយរៀបចំឡានក្រុងធុនតូចប្រភេទនេះសម្រាប់ដំណើរកំសាន្តរយៈពេល១ថ្ងៃ ឬច្រើនថ្ងៃតាមតម្រូវការ។
អ្នករៀបចំផ្ទះស្នាក់នៅស្រុកបន្ទាយស្រីមិនផ្តល់កំរ៉ៃជើងសារ ដល់អ្នករៀបចំមធ្យោបាយធ្វើដំណើរដែលនាំភ្ញៀវមកផ្ទះស្នាក់ក្នុងនោះទេ។ ប្រសិនលោកអ្នកមានផែនការស្នាក់នៅផ្ទះស្នាក់ សូមទាក់ទងផ្ទាល់ទៅកាន់អ្នកបើកបររ៉ឺម៉កកង់បី ឬឡានរបស់ស្រុកបន្ទាយស្រី ដោយអ្នកបើកបរទាំងនេះមានទីតាំងនៅស្រុកបន្ទាយស្រីតែម្តង។ សូមមើលទំព័រ “ទំនាក់ទំនង” ដើម្បីស្គាល់ឈ្មោះ និងបានលេខទូរស័ព្ទ ។
- ការជួលម៉ូតូពេញ១ថ្ងៃក្នុងស្រុកបន្ទាយស្រី: US$15-25
- ការជួលរ៉ឺម៉កកង់បី ពេញ១ថ្ងៃក្នុងស្រុកបន្ទាយស្រី : US$15-25
- ឡានឯកជន/តាក់ស៊ីធ្វើដំណើរ១ថ្ងៃក្នុងស្រុកបន្ទាយស្រី: US$35-50
*តម្លៃអាស្រ័យលើចំងាយផ្លូវ និងចំនួនដងនៃការជួល តួយ៉ាង ចំងាយផ្លូវទៅភូមិព្រះដាក់ និងប្រាសាទបន្ទាយសំរ៉ែមានត្រឹមតែ ១៥ទៅ២០គីឡូម៉ែត្រ ដោយឡែកផ្លូវទៅដល់ក្បាលស្ពានមានចំងាយ៥០គីឡូម៉ែត្រឯណោះ។
-
អ្វីគួរធ្វើ និងមិនគួរធ្វើ Open or Close
ប្រជាជនកម្ពុជា គឺជាមនុស្សបែបអភិរក្សនិយម ហើយអ្វីដែលអាចទទួលយកបាននៅក្នុងប្រទេសរបស់អ្នក អាចមានលក្ខណៈមិនសមរម្យនៅប្រទេសកម្ពុជា។
ស្លៀកពាក់សមរម្យ
សំលៀកបំពាក់ខ្លីៗ និងអាវវៀលខ្លៀកអាចទទួលសម្រាប់ដំណើរកំសាន្តនៅឆ្នេរសមុទ្រ តែមិនសមរម្យសម្រាប់ក្នុងក្រុង ឬជនបទ ទោះបីជាថ្ងៃក្តៅក៏ដោយ។ សូមព្យាយាមស្លៀកពាក់សមរម្យ។ ដើមដៃ និងជើងសូមស្លៀកឱ្យជិត ជាពិសេសនៅកន្លែងសាសនា ដូចជាប្រាសាទបន្ទាយស្រី ជាដើម។
ត្រាប់កាយវិការដែលត្រឹមត្រូវ
ជនជាតិខ្មែរស្វាគមន៍គ្នាដោយការសំពះ ដោយលើកដៃទាំងពីរផ្គុំព្រមគ្នាហើយអោនបន្តិចដោយគោរព ។ ក្នុងការបង្ហាញការគោរពកាន់តែខ្លាំងជាងនេះអ្នកត្រូវលើកដៃសំពះឱ្យខ្ពស់ជាងមុនហើយបន្ទន់ខ្លួនឱ្យទាប បន្តិច។ រក្សាដៃរបស់ដែលសំពះនោះចុះក្រោមនៅពេលចង់រាក់ទាញនរណាម្នាក់ដែលដើរមកកាន់អ្នក។
រៀនពាក្យខ្មែរមួយចំនួន
សូមព្យាយាមរៀនពាក្យខ្មែរមួយចំនួនពេលដែលអ្នកស្នាក់នៅក្នុងស្រុកខ្មែរ។ អ្នកស្រុកទំនងជាអាចសើចនឹងសូរស័ព្ទដែលអ្នកនិយាយ ប៉ុន្តែពួកគាត់នៅតែគោរពអ្នកដែលព្យាយាមនិយាយ។ ចេះនិយាយភាសារខ្មែរ ផ្តល់ប្រយោជន៍ដល់អ្នកដើម្បីទទួលបានការចុះតម្លៃនៅពេលដែលអ្នកតថ្លៃអ្វីមួយនៅទីផ្សារ។ សូមមើល សន្ទានុក្រមខ្មែរដើម្បីចាប់ផ្តើមរៀន។
សូមដោះស្បែកជើងរបស់អ្នក
នៅពេលដែលអ្នកចូលទីកន្លែងសក្ការៈបូជា ឬក៏ផ្ទះនរណាម្នាក់(កន្លែងលក់ដូរផ្សេងៗ) សូមដោះស្បែកជើងរបស់អ្នកដោយទុកនៅខាងក្រៅ។
សូមប្រើដៃទាំងពីររបស់អ្នក
ប្រើដៃស្តាំ ឬយកល្អ ប្រើដៃទាំងពីររបស់អ្នក ពេលដែលអ្នកហុចរបស់អ្វីមួយទៅនរណាម្នាក់។ ប្រសិនបើអ្នកប្រើដៃស្តាំ អ្នកត្រូវយកដៃឆ្វេងមកប៉ះកែងដៃស្តាំក្នុពេលហុច ឬទទួលអ្វីមួយ។
សូមកុំធ្វើអ្វីដែលប៉ះពាល់ដល់អ្នកដទៃ
សូមកុំរិះគន់អ្នកដ៏ទៃទោះបីជាគេមានកំហុស និងជាពិសេសក្នុងទីសាធារណៈដែលធ្វើឱ្យគេបាក់មុខ។ អ្នកគ្រាន់តែញញឹមដោយសង្កៀតធ្មេញ និងសំពះលាគេទៅ។
សូមកុំឱ្យរបស់ផ្អែមៗដល់ក្មេងៗ
សូមកុំឱ្យរបស់ផ្អែមៗ ឬក៏ស្ករគ្រាប់ទៅដល់ក្មេងៗដែលធ្វើឱ្យពួកគេខូចធ្មេញ និងលើកទឹកចិត្តឲ្យមានការសុំ (និងខ្វះអាណាព្យាបាល) ពីក្មេងៗ។
ពិសារអាហារជាគេលក្ខណៈគ្រួសារ
សូមចូលរួមទទួលទានអាហារជាមួយគេ ប្រសិនបើមានការអញ្ជើញ។ វាជាទំនៀមទំលាប់ក្នុងការរំលែកអាហារពីចានគោម និងដួសសម្លដោយស្លាបព្រាបាយទៅក្នុងចានបាយរបស់អ្នក។ សូមពិសារដោយទុកម្ហូបតិចតួចក្នុងចានដើម្បីបង្ហាញថាអ្នកឆ្អែតហើយ បើពុំនោះទេគេនឹងបន្តដាក់បាយឱ្យអ្នកទៀត។
ទំលាប់ល្អក្នុងការប្រើប្រាស់អគ្គីសនី
សូមសាកសួរម្ចាស់ផ្ទះតើពេលណាខ្លះដែលមានអគ្គសនី ពីព្រោះមិនមានការផ្គត់ផ្គង់អគ្គិសនី២៤ម៉ោងក្នុងតំបន់ជនបទនោះទេ។ សូមកុំបើកភ្លើងចោលនៅពេលយប់ដោយសារភ្លើងថ្លៃ។
-
ពាក្យខ្មែរមួយចំនួនOpen or Close
- hello (formal) = chum ree-up soo-a ជុំរាបសួរ
- hello (informal) = soo-a s’day សួរស្តី
- how are you? = sok sa bai? សុខសប្បាយ?
- excuse me = som dtoh សុំទោស
- I would like = k’nyom som... ខ្ញុំសុំ..
- please = som សូម
- thank you = or-kuhn អរគុណ
- the bill please = som ket loi គិតលុយ
- chicken = sait mowan មាន់
- pork = sait jerook សាច់ជ្រូក
- beef = sait gow សាច់គោ
- fish = trei ត្រី
- rice = bai បាយ
- fried = cha ឆា
- grilled = ang អាំង
- roasted = dot ដុត
- water = tuk sot ទឹក
- ice = tuk kork ទឹកកក
- beer = beer ស្រាបៀរ
- red wine = srah krohom ស្រាក្រហម
- white wine = srah sor ស្រាសរ
- cola = coca កូកា
- coffee (hot) = ka-fei (gdouw) កាហ្វេ (ក្តៅ)
- coffee (iced) = ka-fei (tuk kork) ការហ្វេ (ទឹកកក)
- tea = dtai តែ
- milk = tuk duh goh ទឹកដោះគោ
- butter = buuh ប៊រ
- lemon = kroit chhmar ក្រូចឆ្មា
- sugar = skor ស្ករ
- sugar cane juice = tuk umpow ទឹកអំពៅ
- 1 = Moi មួយ
- 2 = Bee ពីរ
- 3 = Bye បី
- 4 = Boon បួន
- 5 = Bram ប្រាំ
- 6 = Bram Moi ប្រាំមួយ
- 7 = Bram Bee ប្រាំពីរ
- 8 = Bram Bye ប្រាំបី
- 9 = Bram Boon ប្រាំបួន
- 10 = Dop ដប់
- 100 = Roi រយ
- 1000 = Poan ពាន់