ធម្មជាតិស្រុកបន្ទាយស្រី
- រយៈពេល : ២ថ្ងៃ/១យប់
- តំបន់ : ស្រុកបន្ទាយស្រី ខេត្តសៀមរាប
បង្ហាញពីតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងស្រុកបន្ទាយស្រី រួមបញ្ចូលទាំងរុក្ខជាតិ និងសត្វ ដែលភ្ញៀវអាចទស្សនានៅមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរ(ACCB) និងសួនមេអំបៅមន្ទាយស្រី ក៏ដូចជាផ្តល់ឱកាសដល់ភ្ញៀវទៅទស្សនានៅសហគមន៍ព្រៃឈើព្រៃក្បាលទឹក។
ថ្ងៃទី ១
ចាកចេញពីសៀមរាប ដោយធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលអភិរក្សជីវចំរុះអង្គរ(ACCB)ដើម្បីទស្សនានៅម៉ោង៩ព្រឹក។ បន្ទាប់ពីទស្សនានៅACCB ភ្ញៀវអាចដើរទៅលែងក្បាលស្ពាន និងទស្សនាទន្លេលឹង្គមួយពាន់ ដោយសារនៅទីនោះភ្ញៀវអាចមានឱកាសងូតទឹកធម្មជាតិនៅរដូវស្សា (ពីខែ មិថុនា ដល់ ខែ វិច្ឆិកា)។
ភ្ញៀវដែលមិនមានសំបុត្រទស្សនាប្រាសាទ អាចមានជំរើសផ្សេងទៀត ពោលគឺ ទស្សនាវត្តលើកំពូលភ្នំហប់។ បន្ទាប់ពីអាហារថ្ងៃត្រង់នៅ ភោជនីយដ្ឋានក្នុងមូលដ្ឋានរួចរាល់ បន្តដំណើរទៅមជ្ឈមណ្ឌលមេអំបៅបន្ទាយស្រីដើម្បីស្វែងយល់ពីមេអំបៅជាច្រើនប្រភេទដែលមានក្នុងខេត្តសៀមរាប។ ភ្ញៀវដែលមានសំបុត្រទស្សនាប្រាសាទ អាចពិចារណាការទស្សនាថ្ងៃលិចយ៉ាងស្ងប់ស្ងាត់នៅប្រាសាទបន្ទាយសំរ៉ែ មុនពេលទៅសំរាកនៅផ្ទះស្នាក់។
ថ្ងៃទី ២
នៅថ្ងៃទី២ មានជំរើសទស្សនាប្រាសាទបន្ទាយស្រីនៅពេលព្រឹកព្រលឹមយ៉ាងស្ងប់ស្ងាត់ដើម្បីជៀសពីភាពអ៊ូរអរ។ ដំណើរទេសចរណ៍បែបផ្សងព្រេងទៅកាន់សហគមន៍ព្រៃឈើព្រៃក្បាលទឹកដើម្បីទស្សនាទេសភាពព្រៃចំរុះប្រភេទ ព្រមទាំងមានឱកាសឃើញរុក្ខជាតិ និងសត្វកំរមួយចំនួន ដូចជា រុក្ខជាតិស៊ីសត្វល្អិតជាអាហារ ដែលឃើញនៅទីនោះ។ ហើយក៏មានឱកាសជិះទូកកំសាន្តក្នុងស្រះធម្មជាតិដូនរីក ដែលជាកន្លែងស្រស់ស្អាត និង ជាកន្លែងពេញនិយមសំរាប់ពិចនិចរបស់ភ្ញៀវទេសចរណ៍ក្នុងស្រុក។