បេះដូងស្រុកបន្ទាយស្រី
- រយៈពេល : ២ថ្ងៃ/១យប់
- តំបន់ : ស្រុកបន្ទាយស្រី ខេត្តសៀមរាប
សំដៅលើដំណើរកំសាន្តជាធម្មតានៅក្នុងស្រុកបន្ទាយស្រី ដែលមានប្រាសាទបន្ទាយស្រី និងបន្ទាយសម្រែ ក៏ដូចជាកន្លែងផ្សេងទៀតដែលភ្ញៀវនិយម ដូចជាសារមន្ទីរមីនកម្ពុជា មជ្ឈមណ្ឌលមេអំបៅជាដើម។ ភ្ញៀវក៏មានឱកាសទទួលបានបទពិសោធន៍ ជាក់ស្តែងពីជីវិតនៅមូលដ្ឋានផងដែរ តាមរយៈការជិៈរទះគោ និងការទស្សនាកសិដ្ឋាន។
ថ្ងៃទី ១
នៅពេលព្រឹក ចេញដំណើរពីក្រុងសៀមរាបទៅកាន់ស្រុកបន្ទាយស្រី។ ចាប់ផ្តើមទស្សនាមជ្ឈមណ្ឌលមេអំបៅ មុនពេលឈប់ស្វែងយល់ពីការកែច្នៃស្ករត្នោតនៅកម្ពុជា និងមានឱកាសភ្លក់រស់ជាតិ។ បន្តដំណើរទៅទស្សនាសារៈមន្ទីមីនកម្ពុជាដើម្បីស្វែងយល់ពីការងាររបស់អាគីរ៉ា និង ក្រុមការងាររបស់គាត់។
បន្ទាប់ពីពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាននៅក្នុងស្រុក បន្តដំណើរទៅទិសខាងកើតដើម្បីទស្សនាប្រាសាទនៅលើកំពូលភ្នំបូក និង គយគន់ទេសភាពស្រុកបន្ទាយស្រីពីកំពូលភ្នំ។ បន្ទាប់ពីឡើងភ្នំយ៉ាងហត់/ក្តៅ អាចសំរាកនៅទំនប់តានៀវ។ សំរាប់អ្នកមានសំបុត្រទស្សនាប្រាសាទ អាចបញ្ចប់ត្រឹមការទស្សនាថ្ងៃលិចនៅប្រាសាទបន្ទាយសំរ៉ែ បន្ទាប់មកស្នាក់នៅផ្ទះស្នាក់មួយយប់។
ថ្ងៃទី២
នៅថ្ងៃទី២ ចាប់ផ្តើមពីព្រឹកព្រលឹមទៅស្សនាប្រាសាទបន្ទាយស្រីមុនពេលមានមនុស្សច្រើន និងជិះទូកកំសាន្តនៅបារាយបុរាណនៅក្បែរប្រាសាទ។ ត្រឡប់ទៅផ្ទះស្នាក់វិញ ដើម្បីស្វែងយល់ពីការរស់នៅរបស់អ្នកភូមិ តាមរយៈការការដើរតាមវាលស្រែ ជិះរទេះគោ ទស្សនាចំការ និងរៀនពីការចំអិនម្ហូបអាហារខ្មែរ ដូចជាការធ្វើនំបញ្ចុក ជាដើម។
សំរាប់ភ្ញៀវដែលចាប់អារម្មណ៍នឹងសិប្បកម្ម អាចឈប់មើលអ្នកត្បាញនៅតាមផ្លូវ។