ការរស់នៅស្រុកបន្ទាយស្រី
- រយៈពេល : ១ ថ្ងៃ
- តំបន់ : ស្រុកបន្ទាយស្រី ខេត្តសៀមរាប
រៀបចំឡើងដើម្បីឲ្យភ្ញៀវបានដឹងពីរបៀបរស់នៅរបស់ប្រជាជននៅក្នុងស្រុកបន្ទាយស្រី ដែលជាសហគមន៍បុរាណជនបទមួយ ខុសពីក្រុងសៀមរាប។ ម្ហូបអាហារ គឺជាផ្នែកមួយសំខាន់នៅក្នុងកម្មវិធីទស្សនាចរនេះ រួមបញ្ចូលទាំងផលិតកម្មកសិកម្មនៅតាមកសិដ្ឋានក្នុងមូលដ្ឋាន និងការរៀបចំម្ហូបដោយមានការបង្រៀនធ្វើម្ហូបបែបខ្មែរ។ កម្មវិធីទស្សនាចរនេះរួមបញ្ចូលទាំង ការរៀនពីរបៀបធ្វើស្ករត្នោត និងការធ្វើស្រែ ក៏ដូចជាភ្លក់រសជាតិនំបញ្ចុក។ កម្មវិធីនេះអាចដាក់សម្រាប់ភ្ញៀវដែលស្នាក់នៅផ្ទះស្នាក់ក្នុងស្រុក ហើយជិៈកង់កំសាន្ត។
ថ្ងៃទី១
ធ្វើដំណើរពីក្រុងសៀមរាបទៅកាន់ស្រុកបន្ទាយស្រីដើម្បីរៀនចំអិនម្ហូបខ្មែរ។ ចាប់ផ្តើមដោយដើរទស្សនាចំការ/កសិដ្ឋានដើម្បីស្គាល់ប្រភេទគ្រឿងផ្សំដែលប្រើក្នុងការធ្វើម្ហូបខ្មែរ ដូចជា ជី និង គ្រឿងទេសផ្សេងៗដែលមានតួនាទីសំខាន់ក្នុងការជួយក្លិន និងរស់ជាតិ។ ធ្វើដំណើរទៅកន្លែងរៀនធ្វើម្ហូប ហើយចំណាយពេលមួយព្រឹកដើម្បីរៀនវិធីធ្វើម្ហូបដែលពេញនិយមក្នុងតំបន់ និងធ្វើជាម្ហូបសំរាប់អាហារថ្ងៃត្រង់។
ការបង្រៀនធ្វើម្ហូបមានច្រើនដំណាក់កាល រាប់ចាប់ពីវិធីធ្វើនំបញ្ចុកនៅព្រះដាក់ រហូតដល់ការធ្វើសម្លការី ឬ សម្លខ្មែរដែលធ្វើអោយនំបញ្ចុកមានរស់ជាតិឆ្ងាញ់។
នៅពេលរសៀល មានការជិះរទេះគោ និង ដើរកំសាន្តតាមវាលស្រែដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែងពីការរស់នៅបែបជនបទ។ សំរាប់អ្នកដែលមានសំបុត្រទស្សនាប្រាសាទ អាចបញ្ចប់កម្មវិធីដោយទៅទស្សនាប្រាសាទបន្ទាយស្រី ឬ ប្រាសាទបន្ទាយសំរ៉ែ ។
សំរាប់អ្នកដែលចង់បន្តទទួលបានបទពិសោធន៍បន្ថែម អាចស្នាក់នៅផ្ទះស្នាក់មួយយប់ ហើយបន្តកំសាន្តជាមួយសកម្មភាពផ្សេងៗទៀតនៅថ្ងៃបន្ទាប់។