ការសិក្សាស្វែងយល់អំពីស្រុកបន្ទាយស្រី
- រយៈពេល : ២ ថ្ងៃ/១យប់
- តំបន់ : ស្រុកបន្ទាយស្រី ខេត្តសៀមរាប
នេះគឺជាកម្មវិធីទស្សនាចរបែបអប់រំ សមស្របនឹងក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនទេសចរណ៍មានដំណើរកំសាន្តបែបអប់រំ និងក្រុមអ្នកសិក្សា/ស្រាវជ្រាវ ទាំងអន្តរជាតិ និងនៅភ្នំពេញ។ កម្មវិធី ទស្សនាចរនេះ ផ្តោតលើការសិក្សាស្វែងយល់ និងការធ្វើសកម្មភាពផ្សេងៗជួយសហគមន៍។
ថ្ងៃទី១
នេះគឺជាដំណើរកំសាន្តបែបសិក្សាដែលផ្តោតលើសិស្ស/និស្សិត និង គ្រួសារដែលចង់ឲ្យកូនរបស់ពួកគាត់ស្វែងយល់ពីការរស់នៅរបស់អ្នកជនបទ។ ចេញពីខេត្តសៀមរាប ធ្វើដំណើរទៅកាន់ស្រុកបន្ទាយស្រីដើម្បីជួបជាមួយសហគមន៍។ ចាប់ផ្តើមពីការទស្សនា មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី ដើម្បីស្វែងយល់ពីប្រភេទមេអំបៅជាច្រើននៅកម្ពុជា។
បន្តទៅសារៈមន្ទីមីនកម្ពុជាដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា និងគុណវិបត្តិនៃមីនមកលើសង្គម។ បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួច បន្តទស្សនាប្រាសាទបន្ទាយស្រី និង មជ្ឈមណ្ឌលព័ត៌មានអំពីការកសាងប្រាសាទ ចុងក្រោយ ជិះទូកនៅបារាយក្បែរប្រាសាទ។ បញ្ចប់ដំណើរកំសាន្តមួយថ្ងៃ ដោយទស្សនាថ្ងៃលិចយ៉ាងស្ងប់ស្ងាត់នៅប្រាសាទបន្ទាយសំរ៉ែ មុនពេលត្រឡប់ទៅផ្ទះស្នាក់ដើម្បីស្នាក់នៅមួយយប់។
ថ្ងៃទី ២
នៅពេលព្រឹកជិះរទេះគោ ដើម្បីទទួលបានបទពិសោធន៍អំពីការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន និងដើរតាមវាលស្រែក្នុងភូមិដើម្បីស្វែងយល់ពីដំណាក់កាលនៃការលូតលាស់របស់ដំណាំស្រូវ។ បន្ទាប់មកយើងទស្សនាសាលារៀនក្នុងភូមិ ដើម្បីឃើញពីសកម្មភាពអបរំនៅប្រទេសកម្ពុជា និងអាចនឹងសំណេះសំណាលជាមួយក្មេងៗសិស្សសាលាបាន។ ជាមួយសិស្សធំៗ ភ្ញៀវអាច បន្ថែមកម្មវិធី ដោយរួមគ្នាធ្វើការងារសហគមន៍នៅសាលារៀន ដូចជាលាបថ្នាំ ឬ ជួសជុលអាគារ ជាដើម។