ប្រាសាទបន្ទាយស្រីជាប្រាសាទមួយដែលមានភាពទាក់ទាញជាងគេនៅក្នុងស្រុកបន្ទាយស្រី។ប្រាសាទដ៏ស្រស់ស្អាតមួយនេះត្រូវបានគេស្គាល់ថាជារតនវត្ថុរបស់តំបន់អង្គរ ដោយសារតែចម្លាក់ដ៏ល្អស្រស់ស្អាតរបស់ប្រាសាទដែលក្នុងនោះមានចម្លាក់ខ្លះមានលក្ខណៈល្អឥតខ្ចោះមិនធ្លាប់ឃើញមាននៅកន្លែងណាផ្សេងក្នុងតំបន់អាស៊ីឡើយ។ ដោយសារ ចំលាក់ដ៏ល្បីល្បាញនេះហើយ ទើបឈ្មោះស្រុកត្រូវបានដាក់ដូចឈ្មោះប្រាសាទ ហើយធ្វើឲ្យស្រុកនេះបានដាក់បង្ហាញនៅលើផែនទីទេសចរណ៍នានា។
ប្រាសាទបន្ទាយសំរ៉ែ ដែលកសាងក្នុងសតវត្សទី១២ ត្រូវបានសាងសង់ឡើងយ៉ាងយកចិត្តទុកដាក់ដើម្បី ជាគំរូសម្រាប់ការកសាងប្រាសាទអង្គរឲ្យកាន់តែធំ និងល្អប្រសើរ។ ភ្ញៀវទេសចរណ៍ជាច្រើនបានបញ្ចូលការទស្សនាប្រាសាបន្ទាយសម្រែ និងប្រាសាទបន្ទាយស្រីក្នុងអំឡុងពេលមកទស្សនាស្រុកនេះ។
លើសពីប្រាសាទ ក្បាលស្ពាន គឺជាកន្លែងដ៏ពិសិដ្ឋមួយដែលមានសារៈសំខាន់ជាទីគោរពសក្ការៈនៃលឹង្គមួយពាន់ដែលមានទឹកហូរកាត់។ ក្នុងចំណោមទីតាំងដើរក្នុងព្រៃមួយចំនួនក្នុងតំបន់អង្គរ ក្បាលស្ពាន ជាកន្លែងដែលល្បីសម្រាប់ភ្ញៀវទេសចរដើរឡើងភ្នំ។
ភ្នំបូកគឺជាកន្លែងមួយដែលមានភ្ញៀវចូលទស្សនាតិចជាងគេបំផុតនៅក្នុងតំបន់ ប៉ុន្តែ ទស្សនីយភាពពីលើកំពូលភ្នំនេះ មើលឃើញទេសភាពស្រុកបន្ទាយស្រីបានអស្ចារ្យបំផុត។ ភ្នំបូកមានជណ្តើរឡើងទៅកាន់កំពូល ប៉ុន្តែគួរចៀសវាងការឡើងទៅនៅពេលថ្ងៃត្រង់ដើម្បីបញ្ជៀសពីកំដៅព្រះអាទិត្យ ។