នៅក្នុងស្រុកបន្ទាយស្រី មានភោជនីយដ្ឋានជាច្រើនចាប់ពីខ្នាតធំសំរាប់ភ្ញៀវទេសចរណ៍ជាលក្ខណៈក្រុម រហូតដល់ខ្នាតតូចដែលមានមុខម្ហូបពិសេសប្រចាំតំបន់ទៀតផង។ មានភោជនីយដ្ឋានខ្លះទៀតមានសេវាកម្មបង្រៀនរបៀបចំអិនម្ហូបដោយផ្ទាល់សម្រាប់ភ្ញៀវដែលអារម្មណ៍លើការចំអិនម្ហូបខ្មែរតាមបែបប្រពៃណីនៅក្នុងមូលដ្ឋាន។
ភោជនីយដ្ឋានមួយចំនួនមានប្រជាប្រិយ និងស្ថិតនៅក្បែរប្រាសាទបន្ទាយស្រី ដូចជា ភោជនីយដ្ឋានស្រីគូលេន ភោជនីយដ្ឋានរំចង់អង្គរ និងភោជនីយដ្ឋាន និងហាងកាហ្វេប៉ាវីសដ៏ប្រណិតដែលស្ថិតនៅខាងក្រោយប្រាសាទតែម្តង។ភោជនីយដ្ឋានបុរាណខ្មែរ (Ancient Khmer) ស្ថិតនៅទល់មុខប្រាសាទបន្ទាយ សំរ៉ែ និងភោជនីយដ្ឋានបុរីសុវណ្ណ នៅទល់មុខច្រកចូលក្បាលស្ពាន និងមជ្ឈមណ្ឌលអង្គរសម្រាប់ការ អភិរក្សជីវៈចម្រុះ(ACCB)។ ភោជនីយដ្ឋានម្លប់ត្នោតអង្គរ (Angkor Palm)ដែលកំពុងតែសាងសង់ នឹងផ្តល់ជូននូវជំរើសមុខម្ហូបអាហារខ្មែរជាច្រើនមុខដែលមាននៅបន្ទាយស្រី។
អាហារដ្ឋានដែលមានប្រជាប្រិយភាពជាងគេគឺអាហារដ្ឋាននំបញ្ចុកដែលស្ថិតនៅក្នុងភូមិព្រះដាក់។ នំបញ្ចុកខ្មែរដ៏ពេញនិយមនេះ ពិសារជាមួយការីសាច់មាន់ ឬសម្លខ្មែរ។ នំបញ្ចុកព្រះដាក់ គឺមានឈ្មោះល្បីសុសសាយទូទាំងប្រទេសកម្ពុជា ហើយក៏ជាកន្លែងឈប់សម្រាកដ៏សមរម្យមួយសំរាប់អ្នកដំណើរទាំងឡាយដែលចង់សាកល្បងភ្លក់រសជាតិម្ហូបក្នុងតំបន់ដ៏ឆ្ងាញ់ពិសារនេះ។
លេខទំនាក់ទំនងភោជនីយដ្ឋាន
- ភោជនីយដ្ឋានបុរណខ្មែរ : +855 (0) 12 217 266 / +855 (0) 88 650 6006 (EN/KH)
- ភោជនីយដ្ឋានម្លប់ត្នោតអង្គរ: +855 (0) 12 232 205 (EN/FR/KH)
- ភោជនីយដ្ឋានបុរីសុវណ្ណ: +855 (0) 12 224 115 / +855 (0) 12 842 258 (EN/KH)
- អាហារដ្ឋាននំបញ្ចុក: +855 (0) 12 410 770 / +855 (0) 97 623 7137 (EN/KH)
- ភោជនីយដ្ឋានប៉ាវីស: +855 (0) 77 21 46 79 / +855 (0) 98 691 667 (EN/KH)
- ភោជនីយដ្ឋានរំចង់អង្គរ: +855 (0) 12 766 961 / +855 (0) 86 929 396 (EN/KH)
- ភោជនីយដ្ឋានស្រីគូលែន: +855 (0) 77 704 131 / +855 (0) 67 555 520 (EN/KKH)