Visit Banteay Srei

ពេលទស្សនាស្រុកបន្ទាយស្រី ភ្ញៀវទេសចរណ៍នឹង​រៀនសូត្របន្ថែមពីការរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិត ដូចជាការប្រកបរបរកសិកម្មបែបបុរាណ​ដែលអាចជាចំណីអារម្មណ៍ដ៏ប្លែកសម្រាប់ភ្ញៀវទេសចរណ៍ដែលមកពីប្រទេសមិនមែនស្ថិតនៅតំបន់ត្រូពិច។ 

Lifestyle - Banteay Srei District

ស្រុកបន្ទាយស្រីមានកសិដ្ឋានជាច្រើនកន្លែង។ កសិករភាគច្រើន​ដាំដុះដំណាំស្រូវតាមរដូវកាល ប៉ុន្តែភ្ញៀវទេសចរណ៍​ចាប់អារម្មណ៍ចំពោះវដ្តនៃដំណើរការផលិតកម្មចាប់តាំងពីសាបព្រោះរហូតដល់ពេលប្រមូល ផល។ មិនតែប៉ុណ្ណោះ ស្រុកបន្ទាយស្រីក៏មានដំណាំផ្សេង​ទៀតផងដែរ រួមមាន ផ្លែឈើ និង ប្រភេទជី   ផ្សេងៗដែលអាចដាំដុះនៅក្នុងតំបន់ត្រូពិចផងដែរ។ ចំការធំមួយក្នុងចំណោមចំការនានាក្នុងស្រុក​ គឺ​​ចំការស្រការនាគ​រីករាយ ដែលបានទទួល​ភ្ញៀវជាច្រើនក្នុងមួយឆ្នាំៗ។

ការផលិតស្ករត្នោតគឺជាសិប្បកម្មធុនតូចមួយនៅក្នុងស្រុកបន្ទាយស្រី ហើយដើមត្នោតនៅតែរក្សាជានិមិត្តរូបរបស់ព្រះរាជាណាចក្រកម្ពុជា។​ ដំណើរការនៃការផលិតស្ករត្នោតកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពី​ភ្ញៀវទេសចរណ៍ ទោះបីជាត្រូវមានមគ្គុទេស​ពន្យល់ដោយផ្ទាល់ពីដំណើរការផលិតនេះក៏ដោយ។ ស្ករផែនជាអាហារប្រចាំតំបន់ដែលឆ្ងាញ់ហើយពេញនិយមដែលបានផលិតចេញពីស្ករត្នោត ហើយថ្មីៗនេះក៏មានការផលិតស្ករត្នោតម៉្សៅផងដែរ។

រទេះគោនៅតែជាមធ្យោបាដឹកជញ្ជូននៅជនបទនៅឡើយ ហើយការសាកល្បងជិះរទេះគោ ធ្វើឲ្យភ្ញៀវទេសចរណ៍នឹងបានបទពិសោធន៍ពីរបៀបរស់នៅបែបបុរាណរបស់ប្រជាពលរដ្ឋជនបទផងដែរ។

រូបភាព​ការរស់នៅរបស់ប្រជាពលរដ្ឋ

Member of Banteay Srei

សមាជិក

ព័ត៌មានលម្អិត