Visit Banteay Srei

សារៈមន្ទីរមីនកម្ពុជាគឺជាគោលដៅទស្សនាដ៏ពេញនិយមក្រៅពីការទស្សនាប្រាសាទនៅបន្ទាយស្រី។   ការរៀបរាប់ពីសកម្មភាពការងាររបស់លោកអាគីរ៉ា និងការដោះមីននៅកម្ពុជា  គឺជាបទពិសោធន៍បែបអប់រំមួយសម្រាប់ភ្ញៀវទេសចរណ៍ដែលចាប់អារម្មណ៍នឹងប្រវត្តិសាស្រ្ត។ សារៈមន្ទីរនេះ បានប្រមូលផ្តុំ​មីនជាច្រើនប្រភេទ កាំភ្លើងត្បាល់ និងគ្រឿងសព្វាវុធជាច្រើនទៀតដែលបន្សល់ពីសង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា​ រួមទាំងចំការមីនសិប្បនិមិត្តដែលភ្ញៀវអាចស្វែងយល់ពីចំណុចគ្រោះថ្នាក់ផ្សេងៗដោយសារគ្រាប់មីនបង្កប់​ក្នុងដី។ សារៈមន្ទីរមីនកម្ពុជា ចាប់បើកពីម៉ោង​ ៧.៣០ព្រឹកដល់ម៉ោង ៥ល្ងាចជារៀងរាល់ថ្ងៃ និងមានការស្នើរសុំវិភាគទាន ៥ដុល្លាក្នុង១នាក់​ ។ ការបង្កើតសារៈមន្ទីរនេះឡើង​ ដើម្បី​ផ្សព្វផ្សាយការយល់​ដឹងអំពីមីន និងការស្តារលទ្ធភាពពលកម្មឡើងវិញ និងជាកន្លែងផ្តល់វគ្គបណ្តុះបណ្តាលផងដែរ ។ 

Culture - Banteay Srei District

សារៈមន្ទីរកុលភាជន៍តានី គឺជាមជ្ឈមណ្ឌលតូចមួយដែលមានការដាក់តាំងបង្ហាញពីកុលាលភាជន៍នៅសម័យ​   អង្គរ។​ នៅមជ្ឈមណ្ឌលនេះ មានឡដែលត្រូវបានប្រើប្រាស់ដើម្បីផលិតនៅអាណាចក្រខ្មែរ​ ហើយសំបុត្រចូលទស្សនា​ តម្លៃ ១ដុល្លាសំរាប់ភ្ញៀវបរទេស១នាក់ និង៥០០រៀលសម្រាប់ភ្ញៀវជាតិ​។

 ការរៀនចំអិនម្ហូបគឺជាសកម្មភាពដ៏ពេញនិយមនៅខេត្តសៀមរាបសម្រាប់ភ្ញៀវទេសចរណ៍ដែលចង់រៀនបន្ថែមអំពីមុខម្ហូបខ្មែរ។ ផ្ទះស្នាក់មួយចំនួនមានសេវាកម្មបង្រៀនធ្វើម្ហូបដែលសាមញ្ញផងដែរៗ ប៉ុន្តែភាសានិងការទំនាក់ទំនងអាចមានបញ្ហាពិបាកខ្លះដែរ។ តូបលក់នំបញ្ចុកក៏មានការបង្ហាញ​បទពិសោធន៍ស្នាដៃ ចំអិនម្ហូបដែលមានរសជាតិយ៉ាងពិសេសផងដែរ។

រូបភាព​វប្បធម៌

Member of Banteay Srei

សមាជិក

ព័ត៌មានលម្អិត