Visit Banteay Srei

ការដើរដោយថ្មើរជើង​ ពេញនិយមជាងគេនៅស្រុកបន្ទាយស្រី ពោលគឺការដើរក្នុងព្រៃទៅក្បាលស្ពាន​និងស្ទឹងលឹង្គ១០០០។ លើសពីនេះ ការដើរដោយថ្មើរជើងនៅក្នុងភូមិ ក៏កំពុងទទួលបានការចាប់អារម្មណ៍​និងពេញនិយមយ៉ាងខ្លាំងពិសេស​នៅបរិវេណតំបន់​ផ្ទះស្នាក់ ដូចជាផ្ទះស្នាក់សហគមន៍ទេសចរណ៍​ត្បែងគូលែន ដែលភ្ញៀវអាចរៀនពីជីវិត​នៅមូលដ្ឋាន និង​​ការប្រកបរបរកសិកម្មរបស់ប្រជាជននៅក្នុងភូមិផងដែរ។

ផ្ទះស្នាក់បាយ័នញញឹមក៏អាចរៀបចំដំណើរកំសាន្តឡើងភ្នំហប់​ និង​ ភ្នំជ្រាប។ សហគមន៍ព្រៃឈើ ព្រៃក្បាលទឹក​​ក៏មានអ្នកនាំភ្ញៀវដើរមើលធម្មជាតិផងដែរ។

Activiies - Banteay Srei District

ទោះបីមិនសូវមានការរៀបចំដំណើរកំសាន្តតាមរយៈ ការជិះកង់ច្រើននៅស្រុកបន្ទាយស្រីក៏ដោយ ប៉ុន្តែមាន​ក្រុមហ៊ុនទេសចរមួយចំនួន​រៀបចំការជិះកង់ទៅកាន់ប្រាសាទបន្ទាយសម្រែ និង ប្រាសាទបន្ទាយស្រីនៅក្នុងកញ្ចប់កម្មវិធីដើរកំសាន្តរបស់ពួកគេផងដែរ។ ការជិះកង់ពីផ្ទះស្នាក់នៅមូលដ្ឋានទៅ​ប្រាសាទមួយចំនួន និងតំបន់ទាក់ទាញទេសចរណ៍ផ្សេងទៀតមិនសូវប្រើកម្លាំងខ្លាំង ដូចការជិះពីក្រុងសៀមរាបទេ​ ហើយផ្ទះស្នាក់មួយចំនួនក៏មានសេវាជួលកង់សម្រាប់ភ្ញៀវផងដែរ។

 

សមាគមទូកបន្ទាយស្រី (The Banteaysrey Boat Association) មានសេវាជិះទូកកំសាន្តសម្រាប់ភ្ញៀវទេសចរណ៍​ទាំងឡាយដែលចង់គយគន់ផ្ទាល់នូវទស្សនីយភាព​បារាយណ៍ដែលស្ថិតនៅខាងក្រោយប្រាសាទបន្ទាយស្រី។ ដំណើរជិះទូកកំសាន្តនេះរៀបចំនៅទីតាំងទេសចរណ៍ផ្សេងៗទៀតដូចជា ស្រះដួនរីក​ ទំនប់តានាវ​ (ស្រះឈូក​កំពុងរៀបចំ) សុទ្ធតែជាទីតាំងដែលភ្ញៀវទេសចរណ៍អាចផ្តិតយកទេសភាពដ៏ស្រស់ស្អាតទុកជាអនុស្សាវរីយន៍។ ស្ទឹងត្រជាក់គឺជាស្ទឹងមួយផ្សេងទៀតនៅក្នុងស្រុក​ដែលអាចផ្តិតយកទេសភាពភ្នំដ៏វិសុទ្ឋនៃភ្នំគូលេន និង​មានរោងលម្ហែយ៉ាងត្រជាក់ ធ្វើពីដើមឫស្សី នៅលើផ្ទៃទឹកសម្រាប់លោកអ្នកទទួលទានអាហារដ៏មានឱជារស។

 

ទឹករ៉ែធម្មជាតិអូរគូលេន (Eau Kulen) គឺជាទឹករ៉ែធម្មជាតិតែមួយគត់របស់ប្រទេសកម្ពុជា ដែលចេញពីក្រោមដីយ៉ាងជ្រៅនៃភ្នំគូលេនដែលស្ថិតក្នុងស្រុកបន្ទាយស្រី។ រោងចក្រផលិតទឹករ៉ែអូគូលែនមាន       លក្ខណៈទំនើបបំផុតមួយនេះ ក៏មានបើកឲ្យភ្ញៀវចូលទស្សនាផងដែរ ដោយគ្រាន់តែមានការណាត់ទុកជាមុន។ នៅទីនោះ ភ្ញៀវទេសចរណ៍នឹងស្វែងយល់បន្ថែមពីអ្វីដែលលើសពីប្រាសាទក្នុងស្រុកបន្ទាយស្រី  ផងដែរ។

លេខទូរស័ព្ទទាក់ទងសម្រាប់សេវាកម្មមួយចំនួន

  • ការឡើងភ្នំ  ការជិះទូកកំសាន្ត និង​ការដើរទស្សនា​ភូមិ​នៅតំបន់​ជុំវិញប្រាសាទបន្ទាយស្រី:     +855 (0) 97 94 12 832/ +855  (0) 86 59 54 02 (EN/KH)
  • ការដើរទស្សនា​ភូមិ​នៅ​ព្រះដាក់ និង​ជិះរទេះគោ: +855 (0) 95 967 772/ +855 (0) 90 757 728
  • ការដើរទស្សនា​ភូមិ​នៅសហគមន៍ត្បែង​: +855 (0) 92 966 047 (EN/KH)
  • ទស្សនាធម្មជាតិនៅសហគមន៍ព្រៃឈើព្រៃក្បាលទឹក​: +855 (0) 12 461 064 (KH)
  • រមនីយដ្ឋានទឹកជប់ស្រះដូនរីក​: +855 (0) 12 630 327 (EN/KH)
  • ស្ទឹងត្រដាក់​ – កន្លែងតាមមាត់ស្ទឹងសម្រាប់រៀបចំអាហារ​(ពិចនិក)​: +855 (0) 17 721 948 (KH)

រូបភាពសកម្មភាពផ្សេងៗ

Member of Banteay Srei

សមាជិក

ព័ត៌មានលម្អិត